ខ្សែបម្រើ David Silva បានប្រកាសចូលនិវត្តពីក្រុមជម្រើសជាតិអេស្ប៉ាញហើយ បន្ទាប់ពីខកបំណងពីព្រឹត្តិការណ៍ FIFA World Cup 2018 កន្លងទៅ។
កីឡាករវ័យ៣២ឆ្នាំដែលបានជួយក្រុមអាជីព Man City យកឈ្នះលើក្រុម Arsenal ២-០ នៅប្រកួតដំបូងបើករដូវកាល Premier League នោះ បានប្រកាសពីការចូលនិវត្តពីជម្រើសជាតិអេស្ប៉ាញ នៅលើបណ្ដាញសង្គម Twitter របស់ខ្លួន។ ដោយការប្រកាសចូលនិវត្តនេះ គឺក្រោយពីកីឡាករអេស្ប៉ាញ២រូបបានប្រកាសចូលនិវត្តដែរ គឺ Gerard Pique និង Andres Iniesta កាលពីពេលកន្លងទៅ។
Gerard Pique
Andres Iniesta
Silva បានបញ្ជាក់ថា៖ “ខ្ញុំបានប្រើពេលច្រើនថ្ងៃមកហើយ ដើម្បីពិចារណារឿងចូលនិវត្តពីក្រុមជម្រើសជាតិអេស្ប៉ាញ។ វាជាការសម្រេចចិត្តដែលពិបាកបំផុតសម្រាប់ខ្ញុំក្នុងអាជីពបាល់ទាត់នេះ។ ជម្រើសជាតិបានផ្ដល់គ្រប់យ៉ាងមកខ្ញុំ ហើយអភិវឌ្ឍខ្ញុំឱ្យក្លាយជាកីឡាករម្នាក់។ ខ្ញុំចាកចេញដោយមានមោទនភាព ជាមួយការលេង១២៥ប្រកួត រកគ្រាប់បាល់បាន៣៥គ្រាប់ រយៈពេល១២ឆ្នាំមកនេះ។ យើងបានលើកពាន World Cup ១ដង និង Euro ២ដង សូមសំណាងល្អសម្រាប់អេស្ប៉ាញនៅពេលខាងមុខ”៕ប្រភព៖DailyMail