Alba ​៖ ​តង់​ទី​១ ​គឺ​ជា​ទម្រង់​លេង​ល្អ​បំផុត​នៅ​រដូវ​កាល​នេះ​របស់ Barcelona ​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​ភ្ញៀវ Sociedad ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​មុន ​ប៉ុន្តែ​ត្រូវ​ម្ចាស់​ផ្ទះ Barcelona ​វាយ​បក​តាម​ស្មើ​និង​នាំ​មុខ​ជា​ថ្មី​បាន​នៅ​តង់​ទី​១​តែ​ម្ដង។ ដោយ​ឡែក​នៅ​តង់​ទី​២​វិញ ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ ​បើ​ទោះ​ជា​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​សម្រុក​បន្ថែម​ទៀត​ក៏​ដោយ។

​សម្រាប់​ការ​លេង​ប្រកួត​នេះ Jordi Alba ​​ដែល​រក​បាន​១​គ្រាប់​ដែរ​នោះ​បាន​និយាយ​ថា​៖ “វា​ជា​ការ​ធ្វើ​បាន​ល្អ​បំផុត​របស់​យើង​នៅ​តង់​ទី​១ ​ហើយ​វា​ជា​ការ​ធ្វើ​បាន​ល្អ​ជាង​គេ​នៅ​ឆ្នាំ​នេះ​ផង​ដែរ។ ​ប្រកួត​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​កាយ​វិការ​និង​ការ​តាំង​ចិត្ត​លេង​របស់​ក្រុម​យើង”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT