ក្លិបបាល់​ទាត់​របស់​កម្ពុជាចំនួន​៥​ទទួលបាន​អាជ្ញាប័ណ្ឌលេង​AFC Cup បាន​ក្នុង​ឆ្នាំ២០២១

តាម​រយៈ​ការ​បញ្ចេញ​ឲ្យ​ដឹង​ពី​ AFC ក្លិប​ក្នុង​លីគកំពូលកម្ពុជា​ចំនួន​៥​មាន​អាជ្ញាប័ណ្ឌ​ AFC ដែល​អាច​ចូល​រួម​ប្រកួត​ក្នុងពាន​រង្វាន់ AFC Cup ឆ្នាំ២០២១​បាន។

Image may contain: text that says 'MA License Applicant(s) BHR List Licensed Clubs for the 2021 AFC Cup License(s) License(s) Granted Granted with Sanction 8 3 Clubs Licensed BAN 6 Clubs Licensed with Sanction 4 BHU 8 5 BRU 5 Al Hidd Al Muharraq East Riffa Bashundhara Kings Abahani Ltd. Dhaka Sheikh Russel Ltd. Saif Sporting Club Ltd. Thimphu City Football Club Ugyen Academy Football Club Paro Football Club Transport United Football Club Paro United Football Club DPMM Indera FC Kota Range Kasuka FC Boeung Ket FC Preah Khan Reach Svay Rieng FC Phnom Penh Crown FC Visakha FC Angkor Tiger CAM FC 12 5'

ក្លិប​ទាំង​៥​នោះ​គឺ បឹង​កេត អេហ្វស៊ី ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន វិសាខា និង​ក្លិប​មាន​មូលដ្ឋាន​ក្នុងខេត្តសៀមរាប អង្គរថាយហ្គ័រ។ ជាក់​ស្ដែង​ទោះ​បី​ជា​ក្លិប​ទាំង​៥​នេះ​មាន​អាជ្ញាប័ណ្ឌពី​សហព័ន្ធកីឡាបាល់​ទាត់​អាស៊ី​អាច​លេង​ពាន AFC Cup ឆ្នាំ២០២១ ប៉ុន្តែ​មាន​តែ​ក្លិប​២​ក្នុង​ចំណោម​៥​នេះ​មាន​កៅអី​លេង​ពាន AFC Cup 2021។


ក្លិប​បឹង​កេត​ទទួលបាន​កៅអីវគ្គ​ជម្រុះ​ក្នុង​ពូលតំបន់​អាស៊ាន (AFC Cup ASEAN ZONE)ក្នុង​នាម​ជា​ក្រុម​ជើង​ឯកលីគ​កំពូលកម្ពុជារដូវ​កាល​២០២០ ហើយ​ក្លិបវិសាខា ទទួលបាន​កៅអី​វគ្គ​ជម្រុះ​ Play-off តំបន់​អាស៊ាន​ AFC Cup ASEAN NONE Qualifying ។

ប្រភព៖ AFC
អត្ថបទ៖ VEHA Media

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT