ក្រុម Real Sociedad នឹងត្រូវទៅសួរសុខទុក្ខក្រុម FC Barcelona នៅយប់នេះ សម្រាប់ការប្រកួតពានរង្វាន់ La Liga ។ជំនួបនេះដែរ នឹងតានតឹងមិនខាន ត្បិតអីក្រុម Barcelona ដែលជាម្ចាស់ផ្ទះនោះត្រូវការឈ្នះដាច់ខាតតែម្ដង ដើម្បីមានឱកាសប្រជែងជាមួយក្រុមដទៃទៀតបាន។
ដោយឡែកខាងក្រុម Sociedad វិញ ក៏ទាមទារចង់ឈ្នះយក៣ពិន្ទុដូចគ្នា ដើម្បីបន្ដកំពូលតារាង។មុនការប្រកួតនេះ លោក Imanol Alguacil គ្រូបង្វឹកក្រុម Real Sociedad បាននិយាយដែរថា៖ “ខ្ញុំមើលឃើញ Barcelona នៅតែជាក្រុមខ្លាំងដដែល។ គ្រប់ប្រកួតដែលពួកគេលេង ពួកគេបានបង្កើតឱកាសដើម្បីឈ្នះការប្រកួតបាន។
ដោយអ្វីដែលកើតឡើងកន្លងមកនេះ គឺគ្រាន់តែពួកគេមិនទាន់ដល់គោលដៅប៉ុណ្ណោះ។ Barcelona នឹងក្លាយជាក្រុមមិនអាចបញ្ឈប់បានពេលដែល Griezmann និង Messi មានទម្រង់លេងល្អបំផុត”៕
ប្រភព៖ Marca