Ronaldo ​រក​បាន​គ្រាប់​បាល់​ទី​៧៥០​ហើយ​នៅ​យប់មិញ​នេះ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​គ្រាប់​បាល់​ទី ៧៥០​របស់​ខ្លួន​ហើយ ​ក្រោយ​ពី​ធ្វើ​បាន​សម្រេច​១​គ្រាប់​បន្ថែម​ទៀត​នៅ​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។

​Ronaldo ​ត្បិត​តែ​វ័យ​ជ្រេ​មែន ប៉ុន្ដែ​សមត្ថភាព​បញ្ចប់​ទី​របស់​គេ​នៅ​ច្បាស់​ល្អ​ដដែល ​និង​បន្ដ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​រូបគេ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម ​Dynamo Kyiv ​ក្នុង​លទ្ធផល ​៣-០។ ​ដោយ​បន្ថែម​១​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ Ronaldo ​មាន​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​សរុប​៧៥០​គ្រាប់​ហើយ​ក្នុង​អាជីព។​

ស្រប​ពេល​ក្រុម Juventus ​វិញ ​សម្រាប់​រដូវ​កាល​នេះ​ក៏​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន​សម្រេច​ហើយ​ដែរ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ទោះ​ជា​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ៕ប្រព ភ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT