កុក បូរីស​បន្ត​កុងត្រា​រយៈ​ពេល​វែង​ជាមួយភ្នំពេញក្រោន

ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​ប្រកាស​ពី​ការ​បន្ត​កុងត្រាឲ្យ​ខ្សែ​ការពារ កុក បូរីស​បន្ត​លេង​នៅ​កីឡដ្ឋាន SMART RSN STADIUM ដល់​ឆ្នាំ២០២៣ ។

វា​មិន​មែន​ជា​ថ្មី​សម្រាប់​ក្លិប​ភ្នំពេញ​ក្រោន ​និង​អ្ន​ក​គាំទ្រ​បាល់​ទាត់​កម្ពុជា​ឬក៏​អ្នកគាំទ្រភ្នំពេញ​ក្រោន​សម្រាប់​ការ​បន្ត​កុងត្រា​ដល់​កូន​ខ្មែរ​កើត​នៅ​បារាំង​រូបនេះ។ រូប​គេ​បាន​ជួយក្លិប​ឈរ​ចំណាត់​ថ្នាក់​លេខ៣​ក្នុងពាន​រង្វាន់ Metfone Cambodian League 2020 និង​ឡើលង​វគ្គ៤ក្រុម​ចុង​ក្រោយ​ពានរង្វាន់សម្ដេចហ៊ុន សែន​ផង​ដែរ។

កីឡាករម្នាក់​នេះ​គឺ​ចា​ខ្សែ​ការពារ​មានបទពិសោធន៍បំផុត​ក្នុង​លីគ​កំពូល​កម្ពុជា។ កាល​ចូល​រួម​លើក​ទី​មួយ​រូប​គេ​ជួយក្លិប​លើក​ពាន Metfone Cambodian League រដូវ​កាល​២០១៤/២០១៥​ ក្រោម​ការ​ដឹកនាំរបស់​លោក​ សែម សំណាង(Sam Schweingruber)។ ហើយ​បន្ទាប់​មក​រូប​គេ​ចាកចេញ​ទៅបារាំង​អស់​មួយរយៈ​ក៏​ត្រឡប់​មក​វិញ​ក្នុង​រដូវ​កាល​មុន​នេះ។

គិត​មក​ដល់​ពេល​នេះ ក្រោន​បាន​ចុះ​កុងត្រា​កីឡាករ​ថ្មី​៣​នាក់​ហើយ​គឺ Matheus Souza, Yudai Ogawa និង Chhom Pisaក្រោម​ការ​ដឹកនាំ​លើក​ទី​២​របស់​គ្រូបង្វឹក​សញ្ជាតិអ៊ុយក្រែនលោក  Oleg Starynskyi៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT