សាន គឹមហេង​ចុះកុងត្រាជាមួយបឹង​កេត​ហើយ​ក្រោយ​ចាកចេញ​ពី​វិសាខា

ក្លិប​ម្ចាស់​ជើងឯក​លីគ​កំពូលកម្ពុជារដូវ​កាល​២០២០​បឹង​កេតអេហ្វស៊ី​នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ចុះ​កុងត្រា​យក​ខ្សែ​បម្រើប្រយុទ្ធវ័យក្មេងសញ្ជាតិ​ខ្មែរសាន គឹមហេង​ក្រោយ​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្លិបវិសាខា ក្រោយ​រួម​រស់​អស់​រយៈ​ពេល​៣ឆ្នាំ។

នេះ​គឺ​ជា​កីឡាករនាំ​ចូល​ដំបូង​របស់​បឹង​កេត​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០២១ ខណៈ​ក្លិបបាល់​ទាត់ខាង​លើ​ត្រូវ​មាន​ភារកិច្ចច្រើន​ គឺ​ការ​ពារតំណែង​ជើងឯក​លីគ​កំពូលកម្ពុជា ប្រកួតប្រជែងពាន​រង្វាន់សម្ដេច ហ៊ុន សែន និង​ពាន​រង្វាន់​លំដាប់​អាស៊ី​ AFC Cup វគ្គ​ជម្រុះ​ក្នុង​ពូលត​ទៅ។

សាន គឹម​ហេង​គឺ​អតីត​យុវជនថ្នាលរបស់​សាលាបាល់​ទាត់​ជាតិបាទី ហើយ​បាន​ផ្លាស់មក​ក្លិបវិសាខា​កាល​ពី​ឆ្នាំ២០១៨ ។ ២រដូវ​កាល​ដំបូង​រូប​គេ​ក្លាយ​ជា​សមាជិកលេង​បាន​ទៀង​ទាត់​ហើយ​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​ផង​ដែរ ដែល​កាល​នោះ​ដឹកនាំ​ដោយ​លោក ហុក សុជីវ័ន្ត។

ចូលរដូវ​កាល​ ២០២០ ​រូប​គេ​ក្លាយកីឡាករមិន​សូវ​មាន​ឱកាស​លេង​ក្រោយ​ក្លិប​នាំ​ចូល​កីឡាករ​ល្អ​ៗច្រើន។ តែ​យ៉ាង​ណា!​រូប​គេ​ជា​សមាជិកម្នាក់​របស់​វិសាខា​ជួយក្លិប​លើក​ពាន​សម្ដេចហ៊ុន សែន​ឆ្នាំ២០២០​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT