ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី ១៧ ប្រចាំថ្ងៃសៅរ៍នេះមានចំនួន ៣គូ ដោយក្នុងនោះ អាស៊ីអឺរ៉ុប ណាហ្គាវើល និង អង្គរថាយហ្គឺរ សុទ្ធតែដណ្តើមបាន ៣ពិន្ទុ។
លទ្ធផលដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ អាស៊ីអឺរ៉ុប ដែលបានធ្វើដំណើរទៅដល់ខេត្តស្វាយរៀង និងដណ្តើមបាន ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៦ ទល់នឹង ១ ។
ជ័យជម្នះក្នុងជើងទីពីរនេះ គឺដូចទៅនឹងជើងទីមួយ ដែលអាស៊ីអឺរ៉ុប បានយកឈ្នះ ២-១ រួចមកហើយ ។
ក្រឡែកទៅកីឡដ្ឋានវេស្ទើនវិញ ណាហ្គាវើល ឈ្នះវេស្ទើនភ្នំពេញ ៣-០ នាំឲ្យពួកគេឡើងមកឈរកំពូលតារាងបណ្តោះអាសន្ន រង់ចាំការប្រកួតបឹងកេត ទល់នឹង វិសាខា ដែលត្រូវប៉ះគ្នាថ្ងៃស្អែក ។
អង្គរថាយហ្គឺរ វិញ ក៏បានយកឈ្នះ អង្គស្នងការដ្ឋាននគរបាលជាតិ ៣ ទល់នឹង ១ ផងដែរ នាំឲ្យពួកគេ ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ឡើងទៅគៀកនឹងក្រុមខាងលើ ដូចជា អាស៊ីអឺរ៉ុប ព្រះខ័នរាជស្វាយរៀង ជាដើម ៕