ហ៊ុល គឹមហ៊ុយ៖” មិននឹកស្មានថា​បាន​ក្លាយជា​អ្នក​ចាំ​ទី​ល្អបំផុតក្នុងលីគកំពូលកម្ពុជា២រដូវកាលជាប់​គ្នា”

“ គោលដៅរបស់ខ្ញុំពេលចេញពីសាលាបាល់ទាត់ជាតិ គឺពិតជាច្រើនមែនទែនសម្រាប់ខ្ញុំ ព្រោះដំបូងខ្ញុំគិតថាធ្វើយ៉ាងណាដណ្តើមឱ្យបានជម្រើស ១១នាក់ដំបូងសិន តែអ្វីដែលមិននឹកស្មានគឺ ឈ្នះពានអ្នកចាំទីល្អ នៅលីគកំពូលកម្ពុជា ២ឆ្នាំជាប់គ្នា ” នេះ​គឺជាសម្ដីរបស់អ្នក​ចាំ​ទី​ក្លិប​បឹង​កេត​និយាយ​អំពី​អាជីពរបស់​ខ្លួនពេល​ឈ្នះ​ពាន​អ្នកចាំ​ទី​ល្អ​បំផុត​ក្នុង​លីគ​កំពូល​កម្ពុជា២រដូវ​កាល​ជាប់​គ្នា។

ហ៊ុល គីមហ៊ុយ បានចាប់ផ្តើមយ៉ាងល្អជាមួយក្លិបបឹងកេត ចាប់តាំងពីមករួមរស់កាលពីរដូវកាល ២០១៩កន្លងទៅ និងបានក្រសោបយកពានរង្វាន់ធំៗទាំងពីរ គឺ ពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ ២០១៩ និង ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ និងទទួលបានពានរង្វាន់អ្នកចាំទីល្អជាងគេប្រចាំឆ្នាំ ២០១៩ និង ២០២០ថែមទៀតផង ។

“ សម្រាប់ ២រដូវកាលរបស់ខ្ញុំជាមួយបឹងកេត គឺទទួលបានបទពិសោធន៍ច្រើនមែនទែន តាំងពីការរស់នៅលក្ខណៈ Professional ទាំងការហ្វឹកហាត់ អារម្មណ៍ប្រកួត ” ។

“ ខ្ញុំមានអារម្មណ៍រំភើបមែនទែន ដែលពួកយើងរួមរស់ជាមួយគ្នាពេញ១រដូវកាលនេះ ដោយឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដូចជាការកាត់បន្ថយប្រាក់ខែអំឡុងជំងឺ COVID-19 តែពួកយើងនៅតែតស៊ូ ខំប្រឹងហ្វឹកហាត់រហូតបានឈ្នះពានលីគ ”៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT