គិតត្រឹម​ថ្ងៃ​នេះ ភ្នំពេញ​ក្រោន​មមារញឹក​ជាង​គេក្នុង​ការ​ដោះដូរ​កីឡាករ​ត្រៀម​ Metfone Cambodian League 2021

ទីផ្សារដោះដូរកីឡាករមុន​បើករដូវ​កាល​២០២១​ក្លិប​ភ្នំពេញ​ក្រោន​ទទួល​បាន​កីឡាករ​៣​នាក់​ហើយ​គិត​មក​ដល់​ពេល​នេះ​ហើយ​ពួកគេ​ក៏​ជាក្លិប​ដែល​មមារញឹក​ជាង​គេ​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកាឆ្នាំ២០២០​នេះ​សម្រាប់​កីឡាករ​ចំណូលថ្មី​ពួក​គេ​ទិញ​បាន​កីឡាករ៣​នាក់​ហើយ​ពោលគឺ ខ្សែ​បម្រើ​សាញ្ជាតិ​ជប៉ុន Yudai Ogawa, ខ្សែប្រយុទ្ធប្រេស៊ីល  Matheus Souza E Silva អតីតកីឡាកររបស់ក្លិបសូលទីឡូអង្គរ និង​ខ្សែ​ការពារសញ្ជាតិ​ខ្មែរ ឆុំ ភីសា​ដែល​ធ្លាប់​ជា​កីឡាកររបស់​ខ្លួន។ ពួក​គេ​នឹង​មាន​វត្តមាន​ក្នុង​ការ​ជួយក្លិប​ក្រោម​ការដឹកនាំរបស់​លោក Oleg ដែល​មក​កាន់តំណែងជា​លើក​ទី​២​នៅ​ភ្នំពេញ​ក្រោន។

លើស​ពី​នេះក្លិប​ក៏​បាន​បន្ត​កុងត្រាដល់​ខ្សែបម្រើប្រយុទ្ធសញ្ជាតិ​កូឡុំប៊ី Andrés Nieto មួយរដូវ​កាល​ទៀតផងដែរ។​ចំណែក​កីឡាករ​ដែល​ចាកចេញ​ចុង​ក្រោយ​គេបំផុត​គឺ​ខ្សែប្រយុទ្ធ Timothy Okereke ស្រប​ពេល​កីឡាករប្រេស៊ីល Paulo Victor ក៏​បាន​ចាកចេញ​ទៅ​លេង​នៅ​ក្លិប​លីគន​កំពូល​បារ៉ែនផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT