អាហ្សង់ទីន ​ប្ដូរ​ឈ្មោះ League ​របស់​ខ្លួន​ទៅ​ជា Maradona Cup

​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន ​បាន​សម្រេច​ប្ដូរ​ឈ្មោះ​លីគ ​Professional League Cup ​របស់​ខ្លួន ទៅ​ជាមួយ​ឈ្មោះ Maradona Cup ​វិញ ​ដើម្បី​ជា​ការ​រំលឹក​ដល់​ការ​លះបង់​របស់ Maradona ​។

Diego Maradona ​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ ​ដោយសារ​តែ​គាំង​បេះដូង ​បន្ទាប់​ពី​លោក​ធ្វើ​ការ​វះកាត់​ខួរ​ក្បាល​បាន​៣​សប្ដាហ៍​មក។ ​ការ​បាត់​បង់​ធនធាន​មនុស្ស​ក្នុង​វិស័យ​បាល់ទាត់​ម្នាក់​នេះ ​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​សោកសៅ​ជា​ខ្លាំង ​ជា​ពិសេស​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អាហ្សង់ទីន​តែ​ម្ដង។ ​ខណៈ​ដែល Maradona ​នេះ ​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ជួយ​អាហ្សង់ទីន ​បាន​លើក​ពាន​រង្វាន់ World Cup ​ផង​ដែរ។

​ដើម្បី​ជា​ការ​ដឹង​គុណ​និង​តប​ស្នង​ដល់ Maradona ​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​ក៏​សម្រេច​ចិត្ត​ធ្វើ​រឿង​មួយ​ផង​ដែរ។ ​ដោយ​ពួកគេ​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ពាន​រង្វាន់​ Professional League Cup ​របស់​ខ្លួន ទៅ​ជាមួយ​ឈ្មោះ Maradona Cup ​វិញ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT