Rooney ថា​ Everton ធ្លាប់​ចង់​បង្ខំ​លក់​ខ្លួន​ចេញ​ឲ្យ​ទៅ​ក្លឹប​គូ​ប្រជែង​របស់ Man Utd

Wayne Rooney មុន​ផ្ទេរ​មក Man Utd និង​ក្លាយ​ជា​កីឡាករ​កាន់​ឆ្នាំ​នៅ​ទី​នោះ ដំបូង​ឡើយ​គេ​ជា​យុវជន​ថ្នាល​របស់​ Everton ហើយ​បាន​ចូលរួម​លេង​ឲ្យ​ឈុត​រយៈ​ពេល ២ ឆ្នាំ។

បង្ហើប​កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា ដំបូង​ឡើយ Everton ធ្លាប់​គិត​ចង់​លក់​ខ្លួន​ឲ្យ​ទៅ Chelsea ព្រោះ​ត្រូវ​ការ​លុយ​ប្រញាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ចំណាយ​របស់​ក្លឹប​ពេល​នោះ។

ប្រាប់​សារព័ត៌មាន UTD Podcast ​កីឡាករ​វ័យ ៣៥ ឆ្នាំ​និយាយ៖ “Everton ធ្លាប់​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ពេល​មួយ​នោះ ហើយ​ខ្ញុំ​រក​ឃើញ​ថា​ពួក​គេ​ចង់​លក់​ខ្ញុំ​ចេញ ហើយ​ព្យាយាម​រុញ​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​ជាមួយ Chelsea ព្រោះ​ពួក​គេ​ត្រូវ​ការ​លុយ​ប្រញាប់”។

លោក​បន្ថែម៖ “តែ​ពេល​មួយ​ដែល​ខ្ញុំ​ដឹង​ថា United ចាប់​អារម្មណ៍​ខ្ញុំ​ដែរ ខ្ញុំ​ក៏​ព្យាយាម​រក​ផ្លូវ​ចុះ​ហត្ថលេខា​ឲ្យ​ពួក​គេ ហើយ​ពេល​នោះ​ខ្ញុំ​ក៏​ដឹង​ខ្លួន​ឯង​រួច​ហើយ​ដែរ​ថា​មាន​តែ United ទេ ជា​ក្លឹប​មួយ​គត់​ដែល​ខ្ញុំ​ចង់​ទៅ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT