ភ្នំ​ពេញក្រោន ក្រុមនារី ក្រុមយុវជនថ្នាល និងសាលាបាល់ទាត់នឹងចាប់ផ្តើមសកម្មភាពឡើងវិញដើមសប្ដាហ៍ក្រោយ

ក្លិបបាល់​ទាត់​ភ្នំពេញ​ក្រោនបាន​ប្រកាស​ថា ការ​ហ្វឹកហាត់សម្រាប់​ក្រុមបាល់​ទាត់​នារី ក្រុមយុវជនថ្នាលគ្រប់កម្រិតអាយុ និងសាលាបាល់ទាត់ នឹង​មាន​សកម្មភាបពឡើង​វិញ បន្ទាប់ពីបានផ្អាករាល់ការប្រមូលផ្តុំ និងហ្វឹកហាត់នាពេលកន្លងមកដើម្បីគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងអនុញ្ញាតឲ្យមានការហ្វឹកហាត់ និងប្រមូលផ្តុំឡើងវិញទៅតាមក្រុមនីមួយៗចាប់ពីដើមសប្តាហ៍ក្រោយត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា។ សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់លីគទី២ លីគនារី ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និងការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាតឲ្យមានការប្រកួតឡើងវិញចាប់តាំងពីសប្តាហ៍ក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT