លោក ស៊ុំ វណ្ណាឡើងកាន់​តំណែងនាយកបច្ចេកទេសក្លិបភ្នំពេញ​ក្រោន​ក្រោយ​ចាកចេញ​ពី​កៅអី​គ្រូបង្វឹក

ក្លិបភ្នំពេញ​ក្រោន​បាន​ប្រកាស​ថា​ លោក ស៊ុំ វណ្ណាបាន​ចាកចេញ​ពី​តំណែង​គ្រូបង្វឹកហើយ​តែ​លោក​ មក​កាន់​តំណែងនាយកបច្ចេកទេស ដោយផ្តោតសំខាន់លើ​ការអភិវឌ្ឍន៍យុវជនថ្នាលទាំងទាំង៣កម្រិត (យុវជនអាយុក្រោម១៥ឆ្នាំ យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម២១ឆ្នាំ) និងក្រុមនារីភ្នំពេញក្រោន ។

លោកគ្រូ ស៊ុំ វណ្ណាបានចំណាយពេលវេលាជិត២រដូវកាលជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងមើលឃើញថាលោកគ្រូក៏ជាចំណែកមួយក្នុងការអភិវឌ្ឍន៍ធនធានកីឡាកររបស់ក្លិប។ ពិសេស​លោក​ជួយក្លិប​ទទួល​បាន​លេខ​៣​ពាន​រង្វាន់ Metfone  Cambodia League 2020 និង​ទទួល​បាន​លេខ​៤ពាន​រង្វាន់​សម្ដេច​ហ៊ុន សែនលើក​ទី​១៤។

តាម​ប្រភព​ដដែល! លោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកដែលមានវិញ្ញាបនបត្រ AFC A-License ហើយក្នុងពេលថ្មីៗនេះផងដែរលោកគ្រូទើបតែបញ្ចប់ការសិក្សាជាគ្រូឧទ្ទេសកម្រិត FIFA ផងដែរ ។ យើងសង្ឃឹមថាលោកគ្រូនឹងធ្វើការយ៉ាងសកម្មជាមួយក្រុមថ្នាលរបស់ក្លិបភ្នំពេញក្រោន ដើម្បីបណ្តុះបណ្តាលពួកគេឲ្យទទួលបានលទ្ធផលល្អសម្រាប់ក្លឹប និងក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតខាងមុខ ៕

 

ប្រភពនិងរូបភាព៖ ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT