Perez ​រៀបចំ​បើក​ផ្លូវ​ឲ្យ​បង​ធំ Ramos ដើរ​ចេញ​ពី​ក្លឹប​នៅ​ឆ្នាំ​ក្រោយ ២០២១

ប្រធាន​ក្លឹប​របស់​ Real Madrid លោក Florentino Perez ត្រូវ​បាន​គេ​រាយការណ៍ ថា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុម Sergio Ramos ចាកចេញ​ពី​ក្លឹប​នៅ​ឆ្នាំ​ក្រោយ ២០២១។ នេះ​បើ​តាម​ប្រភព​ពី El Chiringuito TV បាន​ចុះ​ផ្សាយ។

កុងត្រា​របស់​កីឡាករ​អេស្ប៉ាញ​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ៣១ ​មិថុនា ឆ្នាំ​ ២០២១ ក្រោយ​ពី​ចាយ​ពេល​អស់​ ១៥ ឆ្នាំ​នៅ​ក្លឹប Real Madrid។

បើ​ទោះ​បី​ជា​សាមី​ខ្លួន​មាន​បំណង​ចង់​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ ហើយ​គ្រោង​នឹង​ចូល​និវត្ត​នៅ​ក្លឹប Real Madrid នា​ឆ្នាំ ២០២៣ ក្តី តែ​សម្រាប់ Perez ហាក់​ដូច​ជា​មិន​យល់​ព្រម​ទាល់​តែ​សោះ ពោល​គឺ​ចម្លើយ​អវិជ្ជមាន ​មាន​ភាគរយ​ខ្ពស់​ជាង។

ប្រសិន​ត្រូវ​ចាកចេញ ខ្សែ​ការពារ​កណ្តាល​លេង​កាច​រូប​នេះ​ទំនង​ជា​នឹង​ត្រូវ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Paris Saint-Germain ក្រោយ​ល្ហៀងៗ​ថា​មាន​សំណើ​ប្រាក់​ពលកម្ម​ច្រើន​ក្រាស់ក្រែល​ធ្លាក់​មក​ពី​ខាង​ភាគី​នោះ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT