Ramos ​ប៉េណាល់ទី​២​ដង​អត់​ចូល ​តែ​អេស្ប៉ាញ​នៅ​តែ​បាន​ស្មើ​ស្វីស​

ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​យប់មិញ​នេះ ខ្សែ​ការពារ Sergio Ramos ​មាន​គ្រាប់​បាល់​ប៉េណាល់ទី​ដល់​ទី​២​ដង ​ប៉ុន្តែ​រូបគេ​ក៏​ធ្វើ​មិន​បាន​សម្រេច​ទាំង​ពីរ​ដង​ផង​ដែរ។អេស្ប៉ាញ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ស្វីស​ប៉ុណ្ណោះ ​ហើយ​គ្រាប់​បាល់​ស្មើ​នោះ​ទៀត​សោត​គឺ​កើត​ឡើង​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ។ ​

ស្វីស​ក្រុម​បាត​តារាង​បាន​បើក​ការ​នាំ​មុខ​មុន​ទៅ​លើ​ក្រុម​អេស្ប៉ាញ​​តាំង​ពី​នាទី​២៦។ ​ខណៈ​ដែល​ក្រុម​អេស្ប៉ាញ​ក៏​បាន​ព្យាយាម​វាយ​សម្រុក​វិញ ​រហូត​ដល់​នាទី​៥៧ ​ក៏​មាន​បាល់​ប៉េណាល់ទី​១​គ្រាប់។ ​១​គ្រាប់​នេះ ​Ramos មិន​អាច​ធ្វើ​បាន​សម្រេច​ឡើយ ​ហើយ​នាទី​៨០ ​រូប​គេ​ក៏​ទទួល​បាន​ប៉េណាល់ទី​១​គ្រាប់​ទៀត ​នៅ​តែ​មិន​អាច​ធ្វើ​បាន​សម្រេច​ដដែល។

​គ្រាប់​បាល់​ដែល​តាម​បាន​ស្មើ​នោះ​គឺ​ជា​គ្រាប់​របស់ Moreno ​ធ្វើ​បាន​សម្រេច​នៅ​នាទី​៨៩​ឯ​ណោះ។ ​លទ្ធផល​ទទួល​បាន​១​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​អេស្ប៉ាញ​ធ្លាក់​មក​លេខ​២​ក្នុង​តារាង​ទៅ​ហើយ ​ខណៈ​ដែល​អាល្លឺម៉ង់​ជា​អ្នក​ឡើង​ទៅ​លេខ​១​កំពូល​តារាង​វិញ។ ការ​ប្រកួត​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ទើប​បញ្ចប់​ក្នុង​ពូល៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT