Alves ​បន្ទោស​ថ្នាក់​ដឹក​នាំ Barca ​ដែល​មិន​ទិញ​រូបគេ​ទៅ​វិញ​កាល​នៅ Juventus ​

​ខ្សែ​ការពារ Dani Alves ​​បាន​បង្ហើប​ថា​កាល​ពី​ខ្លួន​នៅ​លេង​ឱ្យ Juventus ​គឺ​ក្រុម Barcelona ​មាន​ឱកាស​ទិញ​យក​រូបគេ​ត្រលប់​ទៅ​វិញ​បាន ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ក្លឹប​មិន​ព្រម​។

មុន​ផ្លាស់​ចេញ ​កីឡាករ Alves ​ជួយ​ក្រុម Barcelona ​បាន​៣៩១​ប្រកួត ​រក​បាន​២១​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១០១​គ្រាប់​ចន្លោះ​ឆ្នាំ​២០០៨​ដល់​២០១៦។ ​ក្នុង​រយៈ​ពេល​នោះ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​២៣​ពាន​ផង​ដែរ។ នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ​នោះ Alves ​បាន​ចាកចេញ​ពី Barcelona ​ដោយ Free Transfer ​ប៉ុណ្ណោះ ​មិន​មាន​តម្លៃ​ខ្លួន​ទេ។

​កីឡាករ​លេង​ស្លាប​ល្បឿន​លឿន​នេះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ស្នើ​ត្រលប់​ទៅ Barca ​វិញ ​ខ្ញុំ​ទៅ Juventus ​នៅ​គ្រា​នោះ​ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​នៅ​មាន​កម្រិត​លេង​ល្អ​ដដែល។ ​ខ្ញុំ​ពិត​ជា​ចង់​ត្រលប់​ទៅ Barca ​វិញ ​ហើយ​ពួកគេ​ក៏​ត្រូវ​ការ​ខ្ញុំ​ដែរ ប៉ុន្តែ​ពួកគេ​បែរ​ជា​មិន​យក​ទៅ​វិញ។ ​ពួកគេ​គិត​ខុស​ចំពោះ​ខ្ញុំ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT