Paulo Victor សរសេរសារលាក្លិប និង​អ្នក​គាំទ្រភ្នំពេញក្រោន

ខ្សែប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល Paulo Victor Costa Soares បាន​ប្រកាស​ចាកចេញ​ពី​ក្លិប​ភ្នំពេញ​ក្រោន​ហើយ​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​រូប​គេ​សរសេរសារអរគុណ
និង​លា​ដល់​ក្លិប និង​អ្នក​គាំទ្រ​ទាំងអស។

ក្នុង​គណនីហ្វេសបុករបស់​របស់​ខ្លួន កីឡាករ​ប្រេស៊ីល​រូបនេះ ​បាន​សរសេរជាភាសាអង់គ្លេស​ដែល​មាន​អត្ថន័យជាភាសាខ្មែរ​ថា៖

“ថ្ងៃនេះ! ខ្ញុំមកទីនេះដោយសេចក្តីស្រឡាញ់ដ៏ច្រើន ដើម្បីថ្លែងអំណរគុណដល់ PPCFC ចំពោះអ្វីគ្រប់យ៉ាង ដែលបានធ្វើសម្រាប់ខ្ញុំចាប់តាំងពីខ្ញុំបានមកដល់ទីនេះ។ ខ្ញុំសូមអរគុណដោយ​ផ្ទាល់ទៅ​ដល់​ ក្លឹប កីឡាករទាំងអស់ ក្រុមការងារ និងដៃគូសហការទាំងអស់”។

“ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលតែងតែមកពហុកីឡដ្ឋានមើល​ពួកយើង។ អរគុណច្រើនចំពោះអ្វីគ្រប់យ៉ាង ដែលខ្ញុំបានរស់នៅក្នុងរយៈពេលពីរឆ្នាំនេះនៅទីនេះ។ ខ្ញុំបានបង្កើតមិត្តភក្តិជាច្រើន ហើយ​បួក​គេ​នឹង​នៅ​ជាមួយខ្ញុំអស់មួយជីវិត។ ខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យ!”។

Paulo Victor Costa Soares មក​ចូល​រួម​ជាមួយភ្នំពេញ​ក្រោន​កាល​ពី​ដើម​រដូវ​កាល​២០១៩​ហើយ​ចុះ​កុងត្រា​រយៈ​ពេល​២​រដូវ​កាល​នៅ​ក្រុម​សិង្ហក្រហម។ ចំណាយ​ពេល​២រដូវកាល​នោះ​ទី​នេះ​ រូប​គេ​បង្ហាញខ្លួន​បាន​៣១​ប្រកួត​និង​រក​បាន​២៥​គ្រាប់​ខណៈ​រដូវ​កាល​នេះ​ជួយភ្នំពេញ​ក្រោន​បាន​លេខ៣​ក្នុង​ពាន​រង្វាន់ Metfone Cambodian League​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT