Ronaldo៖ “AC/Lazio និង Napoli គេ​ធ្វើ​បាន​ល្អៗ​ណាស់ យើង​ត្រូវ​តែ​ខំ​ប្រឹង​ឲ្យ​ខ្លាំង”

Cristiano Ronaldo បាន​វិល​ត្រលប់​មក​ចូល​ទីលាន​ប្រកួត​វិញ​ហើយ​កាល​ពី​យប់​មិញ ដោយ​លោក​ក៏​រក​បាន ២ គ្រាប់​ក្នុង​ការ​ប្រកួត​ប៉ះ Spezia ក្រៅ​ទឹកដី​ផង​ដែរ។

CR7 ដែល​ទើប​តែ​ជា​សះស្បើយ​ពី​ជំងឺ COVID-19 បាន​ប្រាប់​សារព័ត៌មាន Sky Sports ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “ខ្ញុំ​លែង​មាន​រោគ​សញ្ញា​អី​ហើយ ហើយ​ក៏​មាន​អារម្មណ៍​ល្អ​ដែរ​ថ្ងៃ​នេះ ដោយ​ខ្ញុំ​អាច​វិល​ត្រលប់​មក​ធ្វើ​រឿង​ដែល​ខ្ញុំ​ចូលចិត្ត​វិញ​នោះ​គឺ​ការ​លេង​បាល់ទាត់”។

លោក​បន្ថែម៖ “Serie A ជា​លីគ​ដែល​មាន​ការ​ប្រកួតប្រជែង ខណៈ Milan កំពុង​ធ្វើ​បាន​ល្អ ហើយ Lazio និង Napoli ក៏​ដូច​គ្នា អ៊ីចឹង​យើង​ត្រូវ​ខិតខំ​ឲ្យ​បាន​ខ្លាំង តែ​យើង​ពេល​នេះ​ក៏​កំពុង​វិវត្ត​ខ្លួន​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ Cristiano ត្រលប់​មក​វិញ​ហើយ”។


ទាក់ទង​នឹង​រឿង​ធ្វើ​តេស្ត PCR ដែល​កីឡាករ​ព័រទុយហ្គាល់​បាន​ខឹងសម្បា​និង​ជេរប្រមាថ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​មុន លោក​សូម​សិទ្ធ​មិន​បញ្ចេញ​មតិ ដោយ​ត្រឹម​និយាយ​ថា សំខាន់​លោក​អាច​វិល​ត្រលប់​មក​វិញ និង​ក្រុម​ឈ្នះ​ការ​ប្រកួត៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT