Ronaldo ​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​ហើយ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​ហើយ ​ក្រោយ​ពី​ធ្វើ​តេស្ដ​អវិជ្ជមាន​កាល​ពី​ម្សិលមិញ​នេះ និង​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ពេញ​លេញ​វិញ​តែ​ម្ដង។

Ronaldo ​តាំង​ពី​រក​ឃើញ​ថា​ខ្លួន​ឆ្លង​មេរោគ​អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​មក រូបគេ​បាន​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​និង​អវត្តមាន​ប្រកួត​ដល់​ទៅ​៤​ប្រកួត​ឱ្យ​ក្រុម Juventus ​។ តែ​ក្រោយ​មក​ទៀត​នេះ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ក៏​បាន​ធ្វើ​តេស្ដ​ជា​ថ្មី​ម្ដង​ទៀត ​និង​រក​ឃើញ​ថា​អវិជ្ជមាន​កូវីដ​១៩​ហើយ។

ក្រោយ​ពី​ធ្វើ​តេស្ដ​រក​ឃើញ​ថា​អវិជ្ជមាន​នេះ​ហើយ រូបគេ​នឹង​អាច​ចូល​លេង​បាន​តែ​ម្ដង​ឱ្យ​ក្រុម Juventus ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដោយ​ប៉ះ​ជាមួយ​ក្រុម Spezia ​ក្នុង​ពាន​រង្វាន់ Serie A ​មុន​ពេល​បន្ដ​លេង​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម​ Ferancvaros ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT