Kubo ​រក​បាន​១​គ្រាប់ និង Assists ​២ ​ក្នុង​ពាន Europa League ​យប់មិញ​

​Takefusa Kubo ​រក​បាន​១​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​​២​គ្រាប់ ​ជួយ​ក្រុម Villarreal ​យក​ឈ្នះ​លើ​ក្រុម ​Sivasspor ​ក្នុង​លទ្ធផល ​៥-៣ ​ពាន​រង្វាន់ Europa League ។

​ក្រោយ​ពី​ខកខាន​ការ​ប្រកួត​ជា​ច្រើន​នៅ​ដើម​រដូវ​កាល​នេះ Kubo ​បាន​បង្ហាញ​វត្តមាន​ឱ្យ​ក្រុម Villarreal ​ជា​ផ្លូវការ​ហើយ​ក្នុង​ពាន​រង្វាន់ Europa League ​នៅ​យប់មិញ ទល់​ក្រុម​មក​ពី​ទួរគី Sivasspor ។ ​ជា​លទ្ធផល​ឃើញ​ថា​យុវជន​ជប៉ុន​ម្នាក់​នេះ​ធ្វើ​បាន​ល្អ ​ដោយ​រក​បាន​១​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​រក​បាន​២​គ្រាប់​ទៀត ​ក្នុង​ជ័យជម្នះ ៥-៣ ​។

​ Villarreal ​បាន​ខ្ចី​ជើង Kubo ​ពី​ក្រុម Real Madrid ​មក ​ដោយ​ដាក់​លក្ខខណ្ឌ​ឱ្យ​រូបគេ​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់​កម្រិត​អឺរ៉ុប។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​ពិត​ជា​បាន​ដាក់​មែន ​ហើយ​លទ្ធផល​ឃើញ​ថា​ល្អ​ដូច​ការ​រំពឹង​ទុក៕

ប្រភព៖ ManagingMadrid

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT