Ozil ​បង្ហាញ​ការ​គាំទ្រ Arsenal ​ដដែល ទោះ​ត្រូវ​ក្លឹប​ដក​ឈ្មោះ​ចេញ​ក៏​ដោយ​

​ខ្សែ​បម្រើ Mezut Ozil ​នៅ​តែ​បង្ហាញ​ការ​គាំទ្រ​ដល់​ក្លឹប Arsenal ​ដដែល ​ដោយ​គាំទ្រ​តាម​កញ្ចប់​ទូរទស្សន៍ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ Rapid Vienna ​ពាន​រង្វាន់ Europa League ។

​កាំភ្លើង​ធំ ​បាន​យក​ឈ្នះ​លើ​ក្រុម Rapid Vienna ​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​នេះ​។ ​ដោយ​២​គ្រាប់​របស់​ក្រុម Arsenal ​ធ្វើ​បាន​ដោយ ​David Luiz ​នាទី​៧០ ​និង Aubameyang ​នាទី​៧៤ ​ក្រោយ​ពី​ត្រូវ Rapid ​នាំ​មុខ​នៅ​នាទី​៥១ ​ដោយ Fountas ​។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ Ozil ​ដែល​ជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ​តែ​ត្រូវ​ក្លឹប​ដក​ឈ្មោះ​ចេញ​មិន​ឱ្យ​លេង​នោះ​ក៏​បាន​ចេញ​មក​គាំទ្រ​តាម​ទូរទស្សន៍​ផង​ដែរ។

​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ថា​នៅ​ពេល​រូបគេ​មិន​អាច​ជួយ​ក្រុម​នៅ​លើ​ទីលាន​បាន ​នោះ​មាន​តែ​វិធី​មួយ​គត់​គឺ​គាំទ្រ​ពី​ចម្ងាយ​តាម​រយៈ​កញ្ចប់​ទូរទស្សន៍​នៅ​ក្រុង​ឡុង​នេះ​ឯង​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT