Juventus និង PSG តាម​ក្រឡង់​មើល​ Ramos ស្រប​ពេល​កុងត្រា​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ

ទាំង​ក្លឹប​បារាំង Paris Saint-Germain និង​ក្លឹប​អ៊ីតាលី Juventus បាន​កំពុង​ព្យាយាម​ដាក់​សំណើ​ចរចា​យក Sergio Ramos មក​កាន់​ក្លឹប​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​របាយការណ៍​ពី Fabrizio Romano បាន​ចុះ​ផ្សាយ។

កុងត្រា​របស់​កីឡាករ​អេស្ប៉ាញ​ជាមួយ​ស្តេច​ស​ត្រូវ​ផុត​សុពលភាព​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២០/២១ ហើយ​មក​ទល់​ពេល​នេះ មិន​ទាន់​លេចលឺ​ថា​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​អ្វី​នៅ​ឡើយ ទាំង​ដែល Ramos ក៏​កំពុង​រង​របួស ត្រូវ​ទាមទារ​ការ​សម្រាក​ព្យាបាល​ទៀត។

ប្រសិន​ណា​កុងត្រា​ថ្មី​មិន​សម្រេច​ត្រឹម​ខែ​មករា​ទេ​នោះ រវាង​ក្លឹប​ទាំង​ពីរ​ខាង​លើ​អាច​មាន​មួយ​យក​បាន Ramos ហើយ ដោយ Juvenuts ក៏​អាច​ជា​ភាគរយ​ខ្ពស់ ព្រោះ​មាន​មិត្ត​ចាស់ Cristiano Ronaldo នៅ​ទី​នោះ​ស្រាប់។

បញ្ជាក់​ថា កំឡុង​ការ​ចាយ​ពេល ១៥ ឆ្នាំ នៅ Real Madrid កីឡាករ​វ័យ ៣៤ ឆ្នាំ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន ៦៥៥ ប្រកួត រក​បាន ៩៨ គ្រាប់​និង Assist ៣៩ លើក​ហើយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT