វ៉ា សុខថន ថា និយាយអ្វីខ្លះពេលប៉ះក្រុមចាស់ភ្នំពេញក្រោនក្នុងវគ្គ១/៤ពាន Hun Sen Cup

“អត់មានអីបារម្ភទេ។ សប្បាយចិត្តបានជួបមិត្តភក្ដិឆ្នាំមុន តែលេងដូចធម្មតា។ ខ្ញុំដឹងពីគុណភាពរបស់ពួកគាត់ ថាលេងម៉េចៗ។នេះ​គឺ​ជា​សម្ដី​របស់​ខ្សែ​ប្រយុទ្ធណាហ្គាវើលវ៉ា សុថន ក្នុង​ការ​ហ្វឹកហាត់​ផ្លូវ​ការ​ត្រៀម​ប្រកួត​ពាន​រង្វាន់ Hun Sen Cup 2020 វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ឆ្នាំ​២០២០។

អ្វីដែលកូនខ្មែរបារាំងខាងលើចាត់ទុកជាការព្រួយបារម្ភខ្លះនោះ គឺភាពសុំាលើទីលាននាពហុកីឡដ្ឋានជាតិដែលទទួលបន្ទុកការប្រកួតនៅថ្ងៃពុធនេះ ព្រោះកន្លងមក ក្រុមរបស់គេលេងតែលើស្មៅធម្មជាតិ។

“បើប្រៀបធៀបគុណភាពកីឡាករខ្មែរព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន គឺប្រហាក់ប្រហែល។ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភខ្លះនោះ គឺទីលាន ព្រោះរាល់ដងយើងលេងតែលើស្មៅធម្មជាតិ អ៊ីចឹងមកលេងស្មៅសិប្បនិម្មិតអាចប៉ះពាល់នឹងភាពសុំាខ្លះដែរ។”

វ៉ា សុខថន ធ្លាប់ចំណាយពេលពីរលើកនៅភ្នំពេញក្រោន ក្នុងរដូវកាល២០១៥ និង២០១៩។ ពេលលេងលើកដំបូង គេរួមចំណែកឈ្នះពានរង្វាន់ Metfone Cambodian League និងជាប់ជម្រើសជាតិកម្ពុជាទៀតផង។ នៅឆ្នាំ២០១៩ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំបានឈ្នះស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន មុនផ្លាស់ទៅណាហ្គាវើលដ៍ ឆ្នាំ២០២០នេះ៕

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT