Bruno ​ប៉េណាល់ទី​មិន​ចូល តែ Man Utd ​នៅ​តែ​ឈ្នះ Newcastle ​បាន​៤-១ ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Newcaste ​ក្នុង​លទ្ធផល ៤-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Luke Shaw ​បាន​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​តាំង​ពី​នាទី​ទី​២​ដើម​ការ​ប្រកួត​មក​ម្ល៉េះ។

តែ​យ៉ាងណា ​ក្រុម​បិសាច​ក្រហម​ក៏​បាន​ព្យាយាម​បន្ដ​សម្រុក​ទៀត រហូត​រក​បាន​តាម​ស្មើ​វិញ ដោយ Maguire ​នៅ​នាទី​២៣។ ​ឈាន​ដល់​នាទី​៥៨ Bruno ​ក៏​មាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​សម្រេច​ឡើយ។

​ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ ​Man Utd ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ដល់​ទៅ​៣​គ្រាប់​បន្ថែម​ទៀត​ឯ​ណោះ។ ​ដោយ​៣​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Bruno ​ដដែល​នាទី​៨៦ ​Wan-Bissaka ​នាទី​៩០ ​និង Rashford ​នាទី​៩០+៦។ ​ចប់​ការ​ប្រកួត Man Utd ​ឈ្នះ​ក្នុង​លទ្ធផល ​៤-១៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT