សួន នឿតបង្ហាញក្តីបារម្ភមួយចំនួនជុំវិញការប្រកួតជាមួយក្រុមគិរីវង់នៅថ្ងៃស្អែកនេះ

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ វគ្គ១/៤ផ្តាច់ព្រ័ត្រ នឹងត្រូវដំណើរការបន្តទៀត នៅជើងទី២ នាថ្ងៃទី០៧ និងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីសម្រាកជាច្រើនសប្តាហ៍កន្លងមក​ខណៈដែល​ភ្នំពេញ​ក្រោន​ត្រូវ​ជួប​ក្រុមម្ចាស់​ផ្ទះ​គិរីវង់សុខសែនជ័យ​នៅ​កីឡដ្ឋាន​ខេត្តតាកែវ​។

ការ​ប្រកួត​ជើង​ទី​មួយ​នៅ​កីឡដ្ឋាន Smart RSN ក្រោន​បាន​យក​ឈ្នះ​គិរីវង់​២​ទល់​១​ហើយ​ជើង​ទី​ពីរ​នេះ​ពួក​គេ​មានការលំបាកបន្តិច​ត្បិតអី​ត្រូវ​លេង​លើ​ទីលាន​ដែល​លំបាក។ ខ្សែ​ការពារស្លាប សួន នឿត​បាន​និយាយ​ក្នុង​វេបសាយរបស់​ក្លិប​ថា៖

« សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ខ្ញុំគិតថាវាអាចជាការប្រកួតលំបាកមួយព្រោះយើងលេងក្រៅដី ដែលទីលានមានការពិបាកនៅទីនោះ ប៉ុន្តែពួកយើងតែងតែត្រៀមខ្លួនជានិច្ចសម្រាប់ការប្រកួតនេះ » ។

« កីឡាករសំខាន់ៗរបស់យើងមួយចំនួនមានបញ្ហារបួស អញ្ចឹងវាក៏ជាបញ្ហាមួយដែរ តែខ្ញុំនៅតែជឿជាក់ថាក្រុមយើងអាចធ្វើបានល្អដើម្បីឈានទៅវគ្គបន្តទៀត » ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT