ក្លឹបបាល់ទាត់ភ្នំពេញក្រោនប្រកាសចែកផ្លូវគ្នាជាមួយ Esoh Paul Omogba

ក្លិបបាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​ប្រកាស​ក្នុង​វេបសាយផ្លូវការរបស់​ខ្លួន​ពី​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​នីហ្សេរីយ៉ា Esoh Paul Omogba នៅ​ព្រឹកនេះ។

មែន​ទែន​ទៅ​! កីឡាករ​វ័យ២៦ឆ្នាំ​រូបនេះ​អវត្តមាន​ជាមួយភ្នំពេញ​ក្រោន​តាំង​ពី​ចូល​ជុំ​ទី​២​ពាន​រង្វាន់ Cambodian League ២០២០​មក​ម្លេះ​​ប៉ុន្តែពេល​នេះ​ក្លិប​មិន​ទាន់​ប្រកាស​ផ្លូវ​ការ។​ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា វ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមភ្នំពេញក្រោន កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន១១លើក រកបាន៣គ្រាប់នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។

គេ​មិន​ទាន់​ដឹង​ថា​អតីតខ្សែ​ប្រយុទ្ធបឹង​កេត​និង​ណាហ្គាវើល​រូបនេះ ផ្ទេ​រទៅ​លេង​នៅ​ទីណានោះ​ទេ ខណៈរូប​បាត់​មុខ​ពី​ក្រោន​អស់​មួយរយៈ​មក​ហើយ ស្រប​ពេល​លីគ​កំពូល​កម្ពុជា​ក៏​ជិត​ចប់​ទៅ​ហើយ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT