Bale បង្ហើប​ថា​ដោយសារ​ហេតុផល​ចម្បង​នេះ ទើប​ខ្លួន​ព្រម​មក Spurs ទាំង​មិន​ស្ទាក់ស្ទើរ

Gareth Bale បាន​សម្រេច​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ពី​ក្លឹប Real Madrid មក​កាន់​ក្លឹប​ចាស់ Tottenham Hotspur កាល​ពី​ពេល​ថ្មីៗ ហើយ​មុន​នេះ​គេ​បាន​បង្ហើប​អំពី​មូលហេតុ​ចម្បង​នៅ​ពី​ក្រោយ​ការ​មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ទីក្រុង​ឡុង។

នោះ​គឺ​ដោយសារ​លោក Jose Mourinho ដែល​ជា​កត្តា​ចម្បង​សម្រាប់ Bale។ បុរស​សញ្ជាតិ​វែល​និយាយ​ថា៖ “Mourinho បាន​និយាយ​ជាមួយ​ខ្ញុំ​អំពី​តំណែង​ដែល​គាត់​ចង់​ដាក់​ឲ្យ​ខ្ញុំ​លេង ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​នឹង​រឿង​នោះ​ខ្លាំង​ណាស់”។

លោក​បន្ថែម​ទៀត​ថា៖ “Mourinho គាត់​ជា​ហេតុផល​ដ៏​ធំ​មួយ ដែល​ខ្ញុំ​ត្រលប់​មក​ទី​នេះ ដោយ​គាត់​ជា​មេ​គ្រួសារ​និង​ជា​អ្នក​ឈ្នះ ហើយ​គាត់​សក្តិសម​បំផុត​សម្រាប់​ការ​ដឹកនាំ Tottenham ព្រោះ​យើង​ត្រូវ​ការ​ឈ្នះ​ពាន​រង្វាន់ ណា​មួយ​ទៀត​គាត់​ដឹង​ច្បាស់​ពី​វិធី​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ជាង​នរណា​ទាំង​អស់”។

គួរ​បញ្ជាក់​ថា Bale កាល​ពី​រដូវ​កាល​ចាស់​នៅ Real Madrid គេ​បង្ហាញ​ខ្លួន​បាន​ ២០ ប្រកួត តែ​ជាង ១ ២៦០ នាទី​នៃ​ការ​ឈរ​ជើង​លើ​ទីលាន និង​រក​បាន ៣ គ្រាប់+Assist ២ លើក​ឲ្យ​ក្លឹប៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT