​កម្មវិធី​សប្បុរសធម៌​លើក​ទី ៣ របស់ CFA បញ្ចប់​ទៅ​ដោយ​រលូន ប្រមូល​បាន​ថវិកា ៣ ៨៦៨ ដុល្លារ

កម្មវិធី​ <<ប្រកួត​មិត្តភាព​សប្បុរសធម៌>> លើក​ទី ៣ របស់​ក្រុម​បាល់ទាត់ CFA ​ក្នុង​គោលដៅ​ជួយ​ដល់​ប្អូន​ស្រី វ៉ែង ចាន់រ៉ា បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ជាមួយ​ការ​ចូលរួម​ដ៏​ច្រើន​កុះករ​ពី​សប្បុរសជន បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់ ​និង​ក្រុម​បាល់ទាត់ CFA, The Blue Warriors, NIDER FC និង​ក្រុម​ស្ទាំង​ភ្លើង​ក្មេង​វត្ត​ក្តី​ចាស់ ​បាន​នាំ​ឲ្យ​ថវិកា​ដែល​ប្រមូល​បាន​សរុប​មាន​រហូត​ដល់​ទៅ ៣ ៨៦៨ ដុល្លារ។

ជា​ចុង​ក្រោយ​តំណាង​ក្រុម​បាល់ទាត់ CFA លោក អៃ សំអូន ក៏​បាន​បង្ហោះ​សារ​ថ្លែង​អំណរគុណ​ជា​ពិសេស​ដល់​ប្រធាន​ក្លឹប​បាល់ទាត់ Visakha Football Club លោក​ជំទាវ កែ សួនសុភី ដែល​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ជួយ​ប្អូន​ស្រី វ៉ែង ចាន់រ៉ា ២ ០០០ ដុល្លារ ឯកឧត្តម លី ឡាយ ជំនួយការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​និង​ជា​ប្រធាន​អ្នក​គាំទ្រ​ក្លឹប វិសាខា ចូលរួម​ឧបត្ថម្ភ​រៀបចំ​កម្មវិធី​បាល់ទាត់​ពាន​រង្វាន់​សប្បុរសធម៌ ១ ០០០ ដុល្លារ ​និង​ចុង​ក្រោយ​ក៏​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន 2MBET ក៏​ដូច​ជា VEHA Media ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់ញុាំង​ឲ្យ​កម្មវិធី​មួយ​នេះ​អាចកើត​ឡើង​ទៅ​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT