ស្អែក​នេះ​ហើយ! CFA ​ប៉ះ​គ្នា​ជាមួយ The Blue Warriors ​នៅ​ពាន​រង្វាន់​មិត្តភាព​សប្បុរសធម៌

នៅ​ថ្ងៃ​សោរ៍ ទី ១៩ ​កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ១:៣០ នាទី​រសៀល​ស្អែក​នេះ ក្រុម​បាល់ទាត់ Cambodian Fan Club All Stars (CFA) ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម The Blue Warriors ខណៈ NIDER FC ត្រូវ​ជួប​ក្រុម​ស្ទាំង​ភ្លើង​ក្មេង​វត្ត​ក្តី​ចាស់ សម្រាប់​ប្រកួត​ពាន​រង្វាន់​មិត្តភាព​សប្បុរសធម៌ ដែលមានផ្សាយផ្ទាល់នៅលើទំព័រ VEHA Media។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន ស្តាត​ចាស់​មួយ​នេះ ​មាន​គោលបំណង​រៃអង្គាស​ថវិកា​ជួយ​ដល់​ប្អូន​ស្រី វ៉ែន ចាន់រ៉ា ដែល​កើត​ជំងឺ​ដុះ​សាច់​លើ​ផ្ទៃ​មុខ ហើយ​ត្រូវ​ការ​ថវិកា​ជា​ចាំបាច់​ដើម្បី​យក​ទៅ​ព្យាបាល។

គួរ​រំឭក​ថា នេះ​ជា​កម្មវិធី <<ប្រកួត​មិត្តភាព​សប្បុរសធម៌>> លើក​ទី ៣ ហើយ​ដែល​ក្រុម CFA បាន​បង្កើត​ឡើង ហើយ​ពី​មួយ​លើក​ទៅ​មួយ​លើក​សន្ទុះ​គាំទ្រ​ពី​សំណាក់​សប្បុរសជន​ បន្ត​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT