AFF U-16៖ កម្ពុជា ជួប ហ្វីលីពីន រសៀលនេះ សង្ឃឹមរកបានជ័យជម្នះដំបូង

ស្ថិតក្រោមការដឹកនាំរបស់លោក Lee Tae Hoon នាម៉ោង៣:៣០នាទីរសៀលថ្ងៃទី ៣១ ខែ កក្កដានេះ ក្រុមយុវជន U-16 កម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុម U-16 របស់ហ្វីលីពីន ក្នុងប្រកួតទីពីរ ពូល A នៅពានរង្វាន់ AFF U-16 Championship 2018 ។

កាលពីប្រកួតបើកឆាកក្រុមទាំងពីរ សុទ្ធសឹងតែរបូតបាត់ ៣ពិន្ទុ គ្រាដែលកម្ពុជា ចាញ់បាល់ពិន័យ Penalty តែមួយគ្រាប់ប៉ុណ្ណោះទល់នឹងក្រុមការពារជើងឯកឆ្នាំចាស់ វៀតណាម ខណៈដែលហ្វីលីពីនឯនោះវិញ ត្រូវក្រុមម្ចាស់ផ្ទះបំបាក់ យ៉ាងតំណំ ៨-០ ។

ពួកគេ ទាំងពីរ ធ្លាប់ជួបគ្នា ម្តងកាលពីឆ្នាំ ២០១៧ ក្នុងពូលរួមជាមួយគ្នា ដោយកាលនោះ កម្ពុជា បំបាក់ហ្វីលីពីន ៤ ទល់នឹង ០ ។

ក្នុងថ្ងៃជាមួយគ្នានេះផងដែរ ក្រៅពីការប្រកួតរបស់ក្រុមទាំងពីរ ក៏មានការប្រកួត ២គូផ្សេងទៀតផងដែរ គឺ វៀតណាម ត្រូវជួបទីម័រខាងកើត រីឯឥណ្ឌូនេស៊ី ជួប មីយ៉ាន់ម៉ា ៕

  • AFF U-16៖ កម្ពុជា ជួប ហ្វីលីពីន រសៀលនេះ សង្ឃឹមរកបានជ័យជម្នះដំបូង