Aston Villa ​ទិញ​បាន​កីឡាករ​ម្នាក់​តម្លៃ​៣៣​លាន​ផោន​

​ក្រុម Aston Villa ​សម្រេច​បាន​ទិញ​យក​ខ្សែ​ប្រយុទ្ធ Ollie Watkins ​របស់​ក្រុម​ Brentford ​ហើយ​ក្នុង​តម្លៃ​ខ្លួន​ដល់​ទៅ​៣៣​លាន​ផោន​ឯ​ណោះ។

ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្របខណ្ឌ​ Championship ​ខាង​លើ​នេះ ​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម Brentford ​ជា​ធម្មតា​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ប៉ុន្តែ​នៅ​ពេល​នេះ​មាន​ដំណឹង​ថា​ក្លឹប Aston Villa ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​យក​រូបគេ​មក​រួម​ក្រុម​ហើយ​។ ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក ​Dean Smith ​កំពុង​ប្រមូល​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​សមត្ថភាព​បន្ថែម ត្បិត​អី​រដូវ​កាល​មុន ​សឹង​តែ​ធ្លាក់​ទៅ​លេង​នៅ​ក្របខណ្ឌ​ទី​២​ទៅ​ហើយ។

ខ្សែ​ប្រយុទ្ធ Ollie Watkins ​រដូវ​កាល​មុន ​ក៏​សឹង​តែ​អាច​ជួយ​ក្រុម Brentford ឡើង​មក​លេង​នៅ Premier League ​ប៉ុន្តែ​ការ​ប្រកួត​ចុង​ក្រោយ​ពួកគេ​ចាញ់​ក្រុម Fulham ​។ កីឡាករ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​រក​បាន​២៦​គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​ឱ្យ​ក្រុម Brentford ​កាល​ពី​រដូវ​កាល​មុន​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT