AFC Cup៖ Home United និង Ceres Negros ជួបគ្នាថ្ងៃស្អែក ដណ្តើមកៅអីខ្វែងតំបន់

ក្រុមតំណាងតែមួយគត់របស់ប្រទេសសិង្ហបុរី Home United នឹងត្រូវតទល់ជាមួយនឹងក្រុមតំណាងរបស់ប្រទេសហ្វីលីពីន Ceres Negros ក្នុងវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៅពានរង្វាន់ AFC Cup 2018 ដើម្បីស្វែងរកក្រុមជើងឯក ទៅប្រកួតវគ្គខ្វែងជាមួយនឹងក្រុមអាស៊ីខាងកើត ។

ការប្រកួតនឹងធ្វើឡើងពីរជើងគឺថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៨ សម្រាប់ជើងទីមួយ ខណៈដែល ថ្ងៃទី ៨ ខែ សីហា សម្រាប់ជើងទីមួយ ដោយលេងដំបូងគេនៅក្នុងប្រទេសហ្វីលីពីន។

ជាការពិតណាស់ ក្រុមទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយនៅវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាននេះ គឹកាលពីឆ្នាំ ២០១៧ ដែលកាលនោះ Ceres Negros បានយកឈ្នះ ៣-២ (លទ្ធផលសរុបពីរជើង) ។

ជួបគ្នាចុងក្រោយបង្អស់ Ceres យកឈ្នះ Home United ២-០ក្នុងទឹកដីរបស់ខ្លួន ។ ចុះម៉ោង

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT