ជឿន ណាចារបង្ហាញអារម្មណ៍​ពេល​ចូល​លេង​ក្នុងប្រកួតផ្លូវការលើកដំបូងជាមួយក្រុម​ទ័ព

“លេងនៅក្រុមធំដំបូងមានអារម្មណ៍សប្បាយ និងភ័យតិចតួចដែរពេលប្ដូរចូលហ្នឹង។ តែពេលដល់ក្នុងតារាងតែម្ដងបានបងៗលើកទឹកចិត្តច្រើនថាមិនបាច់ភ័យទេ ពេលបាត់បាល់ប្រឹងតាមទៅ អត់មាននរណាថាឲ្យទេ”។​ នេះ​គឺ​ជា​ការ​បង្ហាញចំណាប់​អារម្មណ៍​របស់​ខ្សែបម្រើវ័យក្មេង ជឿន ណាចារ ពេលទទួលបានទំនុកចិត្តពីក្រុមការងារគ្រូបង្វឹក និងថ្នាក់ដឹកនាំ ឲ្យចូលលេងលើកដំបូងក្នុងការប្រកួតផ្លូវការសម្រាប់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ តទល់ណាហ្គាវើលដ៍ ក្របខណ្ឌ Metfone Cambodian League កាលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា។

អតីតកីឡាករមក​ពី​ខេត្តកែបរូបនេះបន្ត​ថា៖ “ការលេងរបស់ខ្ញុំដំបូងហ្នឹងមានអារម្មណ៍ខ្វះខាតច្រើន និងព្យាយាមហ្វឹកហាត់បន្ថែមទៀត ទាំងកាយសម្បទា, បទពិសោធ និងបច្ចេកទេស។ រាល់ថ្ងៃខ្ញុំប្រឹងប្រែងហាត់ខ្លាំងទាំងបច្ចេកទេស និងកាយសម្បទា។”

ណាចារត្រូវបាន​ប្ដូរឲ្យ​ចូលលេងលើទីលាននៅនាទី៧៨ គេទទួលស្គាល់នៅខ្វះខាតបទពិសោធច្រើន តែប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់សម្រួចសមត្ថភាពឲ្យកាន់តែប្រសើរ៕

 

ប្រភព៖ CNCC

រូបភាព៖ កងយោធិពលខេមរភូមិន្ទ

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT