អីយ៉ាស់! Juventus ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Suarez ​ហើយ​

​ក្រុម Juventus ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ប្រយុទ្ធ Suarez ​ហើយ ​ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​២​លើក​កន្លង​មក​នេះ​។

​Suarez ​ត្រូវ​បាន​លោក Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​ប្រាប់​ឱ្យ​រក​ក្លឹប​ថ្មី​លេង​ទៅ ​ព្រោះ​មិន​ស្ថិត​ក្នុង​គម្រោង​ដែល​លោក​ប្រើប្រាស់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ទេ ​បើ​ទោះ​ជា​រូបគេ​នៅ​សល់​កុងត្រា​ក៏​ដោយ។ ​មើល​ឃើញ​ដូច្នេះ​ហើយ ទើប​បាន​ជា​ក្រុម Juventus ​បង្ហាញ​ចំណាប់​អារម្មណ៍​ភ្លែត ​និង​ចង់​នាំ​យក​រូបគេ​ទៅ​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ​កីឡាករ Cristiano Ronaldo ​ម្ដង។

​ប្រភព​នៅ​អ៊ីតាលី ​បាន​បង្ហើប​ថា​សាមី​ខ្លួន​និង​ក្រុម Juventus ​បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​អស់​ហើយ ​នៅ​ឡើយ​តែ​ការ​ផ្ទេរ​ជា​ផ្លូវការ​ប៉ុណ្ណោះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT