តាមការបង្ហោះរូបថតរបស់គ្រូបង្វឹកក្លិបបឹងកេត លោក ហៅ សុជាតិ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ៣០ ខែ កក្កដា នេះថា កីឡាកររបស់ខ្លួនមួយរូប បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យរងរបួសរយះថ្ងាស់ ត្រង់ចំណុចលើចិញ្ចើមខាងស្តាំ ។
ក្រោយពីកើតហេតុការណ៍នេះឡើង បច្ចុប្បន្ន កីឡាករ ស្លេះ សេន កំពុងសម្រាកព្យាបាល និងដេរផ្ចិតមុខរបួសពីក្រុមគ្រូពេទ្យហើយ ៕