AFF U-16៖ កម្ពុជា ទីម័រខាងកើត ហ្វីលីពីន សុទ្ធតែជ្រុះបាត់៣ពិន្ទុក្នុងប្រកួតបើកឆាក

ការទាត់បាល់ពិន័យ (Penalty) ១គ្រាប់របស់វៀតណាមនៅក្នុងវគ្គទី១ នៃការប្រកួតបើកឆាកពានរង្វាន់ AFF U-16 Championship 2018 គ្រប់គ្រាន់សម្រាប់ឲ្យពួកគេ យកឈ្នះកម្ពុជា ១-០ ដែលលទ្ធផលនេះជួយឲ្យពួកគេ ទទួលបាន៣ពិន្ទុ ដូចកាលពីជួបគ្នាក្នុងឆ្នាំ ២០១៧ម្តងដែរ ។

ក្នុងថ្ងៃបើកឆាកនោះផងដែរ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានយកឈ្នះហ្វីលីពីនយ៉ាងខ្លាំងក្លា ៨-០ ខណៈដែល មីយ៉ាន់ម៉ា ឈ្នះទីម័រខាងកើត ៣-២ ផងដែរ ។

ដូចនេះ កម្ពុជា ទីម័រខាងកើត និង ហ្វីលីពីន សុទ្ធតែបរាជ័យព្រមគ្នាក្នុងជំនួបបើកឆាកនៃពានរង្វាន់បាល់ទាត់យុវជននេះ ។

សម្រាប់តារាងពិន្ទុពូល A ក្រោយចប់ការប្រកួតទីមួយ គឺ ឥណ្ឌូនេស៊ី ឈរកំពូលតារាង មាន៣ពិន្ទុស្មើជាមួយវៀតណាម និង មីយ៉ាន់ម៉ា។

សម្រាប់ថ្ងៃទី ៣០ ខែកក្កដានេះ គឺជាការប្រកួតពីរគូ ក្នុងពូល B វិញម្តង ដោយឡាវ ប៉ះ ម៉ាឡេស៊ី និង ព្រុយណេ ប៉ះសិង្ហបុរី នៅកីឡដ្ឋាន Gelora Joko Samudro ជាមួយគ្នា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT