លោក បែ មករា​និយាយអ្វី​ខ្លះ​ក្រោយ​ជួបវិសាខាក្នុងពាន Hun Sen Cup វគ្គ៨ក្រុមចុងក្រោយ?

“ខ្ញុំជឿថា ក្រុមទាំងពីរអាចមានសម្ពាធផ្លូវចិត្តបន្តិច តែក្នុងកីឡា ជួបនរណាយើងប្រកួតជាមួយអ្នកហ្នុង និងអស់ពីសមត្ថភាព”​នេះ​គឺ​ជា​សម្ដី​របស់​លោក បែ​ មករាអគ្គលេខាធិការក្លិបបឹង​កេត​ក្រោយ​ដឹង​ថា​ក្រុមរបស់​លោកោ​នឹង​ជួប​ក្រុមវិសាខា​ក្នុង​វគ្គ៨ក្រុមចុង​ក្រោយពានរង្វាន់សម្ដេច​ហ៊ុន សែន។

បឹងកេត និងវិសាខា ត្រូវប៉ះគ្នានៅជើងទីមួយពានសម្ដេចតេជោ ហ៊ុន សែន ថ្ងៃអាទិត្យ ទី៣០ ខែសីហា នាកីឡដ្ឋាន Cambodia Airways មុនទៅ Prince Stadium សម្រាប់ការប្រកួតបើកឆាកជុំទីពីរ Metfone Cambodian League នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា។

លោក បែ មករា បង្ហាញការយល់ឃើញបែបនេះ “៖គ្រាន់តែមានលក្ខណៈខុសគ្នាបន្តិច ព្រោះពានសម្ដេចតែកីឡាករក្នុងស្រុក និងលីគមានបរទេស។ សម្រាប់ការប្រកួតទាំងពីរកម្មវិធីនេះ គឺយើងផ្ដោតទាំងពីរតែម្ដង មិនថា ពានសម្ដេច ឬលីគកំពូលទេ។”

ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ បឹងកេតបានទម្លាក់សៀមរាប ខណៈវិសាខាទម្លាក់ត្បូងឃ្មុំ។ ដោយឡែក បឹងកេតក៏ធ្លាប់ឈ្នះវិសាខានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ២០១៩ មុនបន្តទៅក្រសោបយកតំណែងជើងឯកតាមរយៈជ័យជម្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រលើព្រះខ័នរាជស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ៕

 

ប្រភពនិងរូបភាព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT