Coutinho នឹង​មិន​ចាកចេញ​ពី Barcelona ​នោះ​ទេ

​ខ្សែ​បម្រើ​ប្រយុទ្ធ​ Philippe Coutinho ​នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ ​ព្រោះ​អ្នក​ចាត់ការ​ថ្មី Koeman ​បាន​ដាក់​ឈ្មោះ​រូបគេ​ក្នុង​បញ្ជី​កីឡាករ​​ដែល​ត្រូវ​ប្រើប្រាស់។

អតីត​កីឡាករ Liverpool ​តាំង​ពី​ផ្លាស់​ទៅ​លេង​នៅ FC Barcelona ​មក ​រូបគេ​មិន​មាន​ឱកាស​បង្ហាញ​សមត្ថភាព​នោះ​ទេ ​ហើយ​រដូវ​កាល​មុន​នេះ​ត្រូវ​ក្រុម Bayern Munich ​ខ្ចី​ជើង​ថែម​ទៀត។ ​តែ​ការ​ទៅ​លេង​នៅ​ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​មាន​ឱកាស​បាន​លេង​ច្រើន ​ហើយ​ចុង​ក្រោយ​នេះ​ជួយ​ក្រុម Bayern Munich ​លើក​បាន UEFA Champions League ​ថែម​ទៀត​ផង។

​ឃើញ​លេង​ល្អ​ឡើង​វិញ​នេះ​ហើយ ​ទើប​បាន​ជា​អ្នក​ចាត់ការ​ថ្មី Koeman ​របស់​ក្រុម Barcelona ​ចង់​រក្សា​រូបគេ​ទុក​ដើម្បី​ប្រើប្រាស់​រដូវ​កាល​ក្រោយ។ ​ដោយ​លោក អះអាង​ថា​រដូវ​កាល​ថ្មី​​ខាង​មុខ​នេះ ​រូបគេ​នឹង​មាន​ឱកាស​លេង​ជា​ទៀងទាត់​ឡើង​វិញ​មិន​ខាន​នៅ​ក្រុម Barcelona ​៕ប្រភព dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT