Maddison ​បន្ដ​កុងត្រា​៤​ឆ្នាំ​នៅ Leicester ​បញ្ចប់​ការ​ចង់​បាន​របស់ Man Utd ​

​James Maddison  ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម Leicester City ​បាន​បន្ដ​កុងត្រា​ដល់​ទៅ​៤​ឆ្នាំ​ទៀត​ឯ​ណោះ ​ដែល​ធ្វើ​ឱ្យ​ការ​ចង់​បាន​របស់ Manchester United ​ត្រូវ​រសាត់​ទៅ​ហើយ។

​Maddison ​ជា​កីឡាករ​ល្អ​ម្នាក់ ​ហើយ​រូបគេ​ក៏​ជា​បេក្ខភាព​ដែល​ក្រុម​បិសាច​ក្រហម Man Utd ​ចង់​បាន​ខ្លាំង​ផង​ដែរ​នៅ​រដូវ​កាល​នេះ​។ ​យ៉ាងណាមិញ ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​ច្រើន​លើក​មក ​ក្រុម Leicester City ​ក៏​សម្រេច​បាន​បំណង​របស់​ខ្លួន ​បន្ដ​កុងត្រា​ឱ្យ​កីឡាករ​ខ្លួន​៤​ឆ្នាំ​ទៀត ​ជាមួយ​តម្លៃ​ពលកម្ម​១​សែន​ផោន​ក្នុង​១​សប្ដាហ៍។ ​ជាមួយ​ការ​បន្ដ​កុងត្រា​ន​ហើយ ​ក៏​បាន​ធ្វើ​ឱ្យ​ការ​ចង់​បាន​របស់ Man Utd ​លែង​មាន​ទៀត​ដែរ។

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​នេះ ​រក​បាន​៩​គ្រាប់​ដែរ​ឱ្យ​ក្រុម Leicester City ​នា​រដូវ​កាល​នេះ ហើយ​សឹង​តែ​អាច​ជួយ​ក្រុម​ឱ្យ​មាន​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​ទៅ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT