Willian ថា​កីឡាករ​រូប​នេះ ជា​អ្នក​អូសទាញ​ខ្លួន​ឲ្យ​មក Arsenal ខ្លាំង​បំផុត

ចំណូល​ថ្មី Willian បាន​បង្ហើប​ប្រាប់​ថា មិត្ត​រួម​ក្រុម David Luiz ជា​អ្នក​ព្យាយាម​អូសទាញ​ខ្លួន​ខ្លាំង​បំផុត សម្រាប់​ការ​ផ្ទេរ​មក​ចូលរួម​នៅ​កាំភ្លើង​ធំ​លើក​នេះ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​ចាយ​ពេល ៧ ឆ្នាំ​នៅ Stamford Bridge ហើយ​ទើប​ផ្ទេរ​មក Arsenal ថ្មីៗ​នេះ​លើ​កុងត្រា ៣ ឆ្នាំ ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លឹប​ចាស់។

ប្រាប់​ Arsenal Digital ខ្សែ​ប្រយុទ្ធ Willian និយាយ៖ “គាត់ [David Luiz] ពិត​ជា​រីករាយ​ណាស់ ដោយ​យើង​បាន​លេង​រួម​គ្នា​នៅ​ជម្រើស​ជាតិ យើង​លេង​រួម​គ្នា​នៅ Chelsea ហើយ​ពេល​នេះ​មក​ដល់ Arsenal ទៀត”។

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​យើង​អាច​បង្កើត​រឿង​ល្អ​ជាមួយ​គ្នា ដោយ​គាត់​ធ្លាប់​និយាយ​ថា មក​ Arsenal មក ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ឯង​មក”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT