ច្បាស់​ហើយ! PSG លេង​ដោយ​គ្មាន Navas នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL

ក្លឹប​បារាំង Paris Saint-Germain នឹង​មិន​មាន​វត្តមាន Keylor Navas នៅ​តំណែង​អ្នកចាំទី​នោះ​ទេ នៅ​ការ​ប្រកួត​វគ្គ ៤ ក្រុម​ចុង​ក្រោយ UEFA Champions League។

ប៉ះ​ក្លឹប RB Leipzig ដែល​ជា​ក្រុម​ទើប​បង្កើត​ថ្មី ​កំពុង​ឡើង​កូដ​ផង​នោះ វា​អាច​នឹង​ជា​បញ្ហា​ដ៏​ប្រឈម​មួយ​សម្រាប់​ក្លឹប​យក្ស​បារាំង។ អ្នកចាំទី Sergio Rico នឹង​ចូល​លេង​ជំនួស​នៅ​ជម្រើស​ដំបូង ខណៈ​ប្រកួត​ប៉ះ Atalanta កន្លង​ទៅ ក៏​កីឡាករ​អេស្ប៉ាញ​បាន​បង្ហាញ​វត្តមាន​ប៉ុន្មាន​នាទី​ផង​ដែរ ពេល​ Navas របួស។

ក្រៅ​ពី​នេះ នៅ​តំបន់​បម្រើ Gueye ក៏​មិន​ទាន់​ប្រាកដ​ប្រជា ខណៈ​ដែល Marco Veratti, Thiago Silva និង Layvin Kurzawa គឺ​ពួក​គេ​ជួប​បញ្ហា​ខ្លះ​មែន តែ​ឃើញ​មាន​វត្តមាន​នៅ​ទីលាន​ហ្វឹកហាត់​ដដែល។

រំឭក​ថា​នេះ​ជា​ការ​ឡើង​មក​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ ដែល PSG ខកខាន​ធ្វើ​បាន​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ម្ល៉េះ ហើយ​លទ្ធផល​ទស្សន៍ទាយ​មតិ​ជា​ច្រើន​រំពឹង​ថា PSG នឹង​ជួប Bayern នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នេះ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT