Man City សម្លឹង​ឃើញ​គ្រូ​ទំនេរ​តែ​មួយ​ដូច Barca ប្រសិន Pep មិន​បន្ត​កុងត្រា​ថ្មី

ក្លឹប Manchester City កំពុង​ពិចារណា​ក្នុង​ការ​នាំ​យក Mauricio Pochettino មក​ដឹកនាំ​ក្លឹប​របស់​ខ្លួន ប្រសិន​ណា​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Pep Guardiola ​បដិសេធ​ការ​មិន​បន្ត​កុងត្រា​ថ្មី។

កុងត្រា​របស់ Pep ជាមួយ​មេឃ​ខៀវ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ប៉ុន្តែ​ក្រោយ​បរាជ័យ​នៅ UCL ក្រោម​ថ្វី​ជើង​របស់ Lyon ក៏​ធ្វើ​ឲ្យ​អនាគត​របស់​លោក​កាន់​តែ​មិន​ប្រាកដប្រជា​ឡើង។

តា​ម​សារព័ត៌មាន TheSun ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ ក៏​ចុច​រ៉ាដា​តែ​មួយ​ដូច​ទៅ​នឹង​ក្លឹប​នៅ​អេស្ប៉ាញ នោះ​គឺ​ការ​ចង់​បាន Pochettino ​ជា​អ្នកចាត់ការ​ថ្មី។ បញ្ជាក់​ថា​បុរស​វ័យ ៤៨ ឆ្នាំ​សញ្ជាតិ​អាហ្សង់ទីន នៅ​តែ​រាប់​ថា​មាន​បទពិសោធន៍​ដឹកនាំ​ល្អ ព្រោះ​កាល​ដឹកនាំ Southampton និង Spurs ​លោក​ក៏​បង្កើត​ភាព​ជោគជ័យ​ច្រើន​ដែរ តែ​សោកស្តាយ​ត្រូវ​បាន​ក្លឹប​បណ្តេញ​ចេញ​នា​ខែ​វិច្ឆិកា​កន្លង​ទៅ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT