Koeman ​ជា​បេក្ខភាព​មុខ​គេ ​ដែល Barca ​ចង់​យក​មក​ដឹក​នាំ​ក្រុម​

ក្រុម FC Barcelona ​បាន​បង្ហើប​ថា​ថ្នាក់​ដឹក​នាំ​នឹង​ដក​លោក Setien ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​នេះ​ហើយ ​និង​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម។ក្រោយ​ពី​ដឹក​នាំ​ក្រុម​បាត់​ពាន La Liga ​និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​យ៉ាង​អាម៉ាស់​ថែម​ទៀត​នោះ ​ពេល​នេះ​ក្រុម Barcelona ​ត្រៀម​ដក​លោក Setien ​ចេញ​ពី​តំណែង​ហើយ។ ស្រប​ពេល​ថ្នាក់​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​ក៏​មើល​ឃើញ​បេក្ខភាព​សក្ដិសម​សម្រាប់​មក​ដឹក​នាំ​ក្រុម​ផង​ដែរ។ ​

​ម្នាក់​នោះ​គឺ​លោក Koeman ​ដែល​កំពុង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់។ ​បុរស​រូប​នេះ ជា​អតីត​កីឡាករ​របស់​ក្រុម Barcelona ​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ​ហើយ គេ​រំពឹង​ថា​លោក​ដឹង​ច្បាស់​ពី​ក្រុម ​ហើយ​នឹង​អាច​ដឹក​នាំ​ក្រុម​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ខាង​មុខ​មិន​ខាន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT