Ole ​ថា Man Utd ​យក​ការ​លេង Europa League ​ដើម្បី​សម​ជើង​រដូវ​កាល​ក្រោយ​

​ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម ​Sevilla ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Europa League ​។​សម្រាប់​ការ​ប្រកួត​នេះ​ដែរ លោក Ole ​អ្នក​ចាត់ការ​ក្រុម Manchester United ​មាន​ទំនុក​ចិត្ត​ថា​កូន​ក្រុម​នឹង​លេង​បាន​ល្អ ​ត្បិត​អី​វា​ជា​ការ​ប្រកួត​សំខាន់​ដោយ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ​ពួកគេ​ត្រូវ​ការ​ផ្ដោត​អារម្មណ៍​ឱ្យ​បាន​ល្អ​បំផុត ព្រោះ​ថា​ក្រុម Sevilla ​ក៏​ជា​ក្រុម​ខ្លាំង​មួយ​ដែរ​នៅ​អេស្ប៉ាញ។ ​អ្វី​ដែល​ពិសេស​ទៀត​នោះ ពួកគេ​ជា​ក្រុម​ដែល​ជោគជ័យ​ណាស់​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​នេះ​។

​អ្នក​ចាត់ការ​វ័យ​ក្មេង​របស់​បិសាច​ក្រហម ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​ការ​ប្រកួត​នៅ Europa League ​នេះ ​មិន​មែន​ត្រឹម​តែ​ដណ្ដើម​ពាន​នោះ​ទេ ​ដោយ​បាន​ចាត់​ទុក​វា​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ ​និង​មើល​សមត្ថភាព​ក្រុម​ថែម​ទៀត​ផង ដើម្បី​ត្រៀម​រដូវ​កាល​ក្រោយ។ ​លោក Ole ​មើល​ឃើញ​ថា​ក្រុម​ត្រូវ​ការ​កម្លាំង​ថ្មី​បន្ថែម​ទៀត ​ទើប​អាច​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​នៅ​រដូវ​កាល​ក្រោយ៕


ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT