Messi នឹង​ចាកចេញ​នៅ​ឆ្នាំ ២០២១ ប្រសិន Barcelona មិន​ព្រម​ធ្វើ​រឿង​មួយ​នេះ

កីឡាករ​ឆ្នើម Lionel Messi បាន​រង​ភាព​ឈឺចាប់​ម្តង​ហើយ​ម្តង​ទៀត​នៅ​រយៈ​ពេល​ចុង​ក្រោយ ជាមួយ​នឹង​ក្លឹប Barcelona មិន​ថា​តែ​ការ​ប្រកួត​ពាន​ក្នុង​និង​ក្រៅ​ស្រុក។

តាម​របាយការណ៍​ពី COPE បាន​ចុះ​ផ្សាយ M10 នឹង​ចាកចេញ​ពី Barcleona នៅ​ឆ្នាំ ២០២១ ដោយ​គ្មាន​ស្តាយស្រណោះ ប្រសិន​ណា​ក្លឹប​មិន​មាន​ការ​កែប្រែ​ទាំង​ស្រុង​ឡើង​វិញ​នៅ​គ្រប់​ផ្នែក​ទាំង​អស់។

ម្ចាស់​ពាន Ballon d’Or ៦ សម័យ​កាល​រូប​នេះ ជាប់​កុងត្រា​សេសសល់​ដល់​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ ហើយ​កន្លង​ទៅ​ក៏​ល្ហៀងៗ​ថា​មាន​ក្លឹប Inter Milan និង Man City ចង់​បាន​ផង​ដែរ បែប​នេះ​ប្រសិន​ពេល​ដ៏​ខ្លី​ខាង​មុខ​ឬ​យ៉ាង​យូរ ដល់​ខែ​មករា មិន​ទាន់​មាន​ការ​បន្ត​កុងត្រា នោះ​អនាគត​ Messi ជាមួយ​អ្នក​មាន​បុណ្យ​ប្រហែល​អស់​និស្ស័យ​ត្រឹម​ហ្នឹង​ហើយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT