Arteta ព្រមាន Man City ថា Arsenal នឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីឈ្នះពាន EPL

Mikel Arteta បានព្រមាន Manchester City ថា Arsenal នឹងតស៊ូរហូតដល់ដង្ហើមចុងក្រោយដើម្បីឈ្នះជើងឯក Premier League។ ក្រុមកាំភ្លើងធំបានរួចផុតពីឧបសគ្គដ៏ធំនៅទឹកដី Tottenham កាលពីយប់ថ្ងៃអាទិត្យ ដោយបានយកឈ្នះ ២-៣ ដើម្បីបន្ដឈរលើកំពូលតារាងជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់មួយនេះ។Man City នៅតែជាក្រុមដែលមានភាគរយខ្ពស់ដែលនឹងក្លាយជាជើងឯកលើកទីបួនជាប់ៗគ្នារបស់ពួកគេ ប៉ុន្តែត្រូវបានគេសួរថាតើកីឡាកររបស់អ្នកមានឆន្ទៈតស៊ូរហូតដល់ ‘នាទីចុងក្រោយ’ ឬអត់ ដើម្បីដណ្តើមយកជ័យជំនះលើកំពូលតារាងលើកដំបូងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយឬយ៉ាងណា? Arteta បានឆ្លើយតបថា៖

“បាទ ១០០% ភាគរយ! ខ្ញុំបានតាំងចិត្តពេញមួយរដូវកាល។ ពួកគេបានផ្តល់ហេតុផលឱ្យខ្ញុំកាន់តែជឿជាក់ ជារៀងរាល់ថ្ងៃ។ ការលើកទឹកចិត្តសម្រាប់អ្វីដែលនៅខាងមុខគឺស្រស់ស្អាតណាស់។ យើងទាំងអស់គ្នារំពឹងថាយើងនឹងមានដំណើររួមគ្នាយ៉ាងពិតប្រាកដ។

ខ្ញុំ​មាន​ជំនឿ​ខ្លាំង​លើ​កីឡាកររបស់ខ្ញុំដោយគ្មានសង្ស័យ។ នេះជាខែដែលមមាញឹកខ្លាំង កាលពីថ្ងៃសៅរ៍ ខ្ញុំបានប្រាប់អោយពួកគេឈប់ហ្វឹកហាត់ដើម្បីសម្រាក ប៉ុន្ដែពួកគេចង់ហ្វឹកហាត់បន្ថែមទៀត នោះហើយដែលជាសញ្ញាល្អ។ ពួកយើងនឹងប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយដើម្បីឈ្នះជើងឯក Premier League”។

គួររំលឹកផងដែរថា Arsenal បន្ទាប់ធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ឥឡូវនេះពួកគេរកបានជ័យជម្នះបីប្រកួតជាប់ៗគ្នានៅ Premier League។

ខាងក្រោយនេះជាការប្រកួតដែលនៅសល់របស់ក្រុមទាំងពីរ

  • ៤ប្រកួតចុងក្រោយរបស់ Manchester City

-Manchester City vs Wolverhamton (ជាម្ចាស់ផ្ទះ)

-Fulham vs Manchester City (ជាភ្ញៀវ)

-Tottenham Hotspur vs Manchester City (ជាភ្ញៀវ)

-Manchester City vs Westham United (ជាម្ចាស់ផ្ទះ)

  • ៣ប្រកួតចុងក្រោយរបស់ Arsenal

-Arsenal vs Bournemouth (ជាម្ចាស់ផ្ទះ)

-Manchester United vs Arsenal (ជាភ្ញៀវ)

-Arsenal vs Everton (ជាម្ចាស់ផ្ទះ)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT