Salah: Liverpool រំពឹងថាគាត់នឹងនៅបន្ដចំពេលមានចំណាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត

Liverpool រំពឹងថា Mohamed Salah នឹងបន្តនៅ Anfield នៅរដូវកាលក្រោយ ស្របពេលមានការព្យាករណ៍អំពីការផ្ទេរជុំវិញចំណាប់អារម្មណ៍របស់លីគអារ៉ាប៊ីសាអូឌីត។Salah ឈានចូលវ័យ ៣១ ឆ្នាំហើយ និងចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅរដូវក្តៅនេះ ហើយមានការរំពឹងទុកជាថ្មីអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់លីគប្រទេសអារ៉ាប៊ីសាអូឌីត។

ទោះបីជាយ៉ាងណាក៏ដោយ Salah មិនបានផ្តល់កាយវិការណាមួយបង្ហាញថាគាត់មានបំណងចង់ចាកចេញទេ ហើយ Liverpool ក៏មិនមានគម្រោងលក់គាត់នោះដែរ។

គេរំពឹងថាអនាគតរបស់ Salah នឹងត្រូវបានដោះស្រាយនៅពេលដែលនាយកផ្នែកកីឡា Richard Hughes ចាប់ផ្តើមការងារជាផ្លូវការជាពិសេសគ្រប់យ៉ាងនឹងច្បាស់លាស់បន្ទាប់ពីអ្នកចូលមកស្នងតំណែងរបស់ Jurgen Klopp គឺលោក Arne Slot បានមកដល់។

ការប៉ះទង្គិចគ្នារវាង Salah និង Klopp អំឡុងពេលប្រកួតស្មើ 2-2 ទល់នឹងក្រុម West Ham កាលពីថ្ងៃសៅរ៍ បូកផ្សំនឹងការធ្លាក់ទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះបានត្រឹមតែបន្ថែមកម្ដៅជុំវិញអនាគតរបស់គាត់នៅ Anfield ។

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT