តស់ មកមើលការព្យាករណ៍កីឡាកររបស់អ្នកវិភាគមុនជួបគ្នាយប់នេះ

Real Madrid នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងនាមជាក្រុមភ្ញៀវសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ពួកគេជាមួយនឹងក្រុម Bayern Munich នៅយប់ថ្ងៃអង្គារ វេលាម៉ោង ០២:០០ យប់នេះ។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានបញ្ជាក់ថា Aurelien Tchouameni នឹងជាប់ជាជម្រើសដំបូង បើទោះបីជាវាមិនច្បាស់ថាលេងគាត់នៅការពារកណ្ដាល ឬនៅតំបន់បម្រើការពារក៏ដោយ។ កាលពីជើងទីពីររបស់ពួកគេជាមួយនឹងក្រុម Manchester City ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ Tchouameni ត្រូវបានគេប្រើប្រាស់សម្រាប់ការប្រកួតធំៗជាខ្សែរការពារកណ្ដាល ប៉ុន្តែបើគាត់ស្ថិតនៅតំបន់បម្រើការពារទេ គេជឿជាក់ថា Nacho Fernandez នឹងចាប់ដៃគ្នាជាមួយ Rudriguer នៅតំបន់កណ្ដាលវិញ។ គួរបញ្ជាក់ផងដែរថាកីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​វិល​មក​រក​គ្រាប់​បាល់​វិញ​ពេល​ប៉ះ Barcelona ផង​ដែរ។

Eder Militao ទើបតែជាសះស្បើយពីរបួសសរសៃពួរខណៈដែល Thibaut Courtois អាចនឹងត្រលប់មកលេងជាកីឡាករបម្រុងវិញបន្ទាប់ពីមានបញ្ហា ជង្គង់ ACL របស់គាត់។ Lucas Vazquez នឹងចាប់ផ្តើមជំនួស Dani Carvajal ដែលរងពិន័យ។ Eduardo Camavinga អាចនឹងលេងជាខ្សែរបម្រើការពារជាមួយ Tchouameni ដោយសារ Ferland Mendy គ្រោងនឹងត្រលប់ទៅរកជម្រើស១១នាក់ដំបូងវិញ Jude Bellingham, Rodrygo, Vinicius jr នឹងស្ថិតនៅតំបន់ប្រយុទ្ធខាងលើ ចំណែកខ្សែរបម្រើម្នាក់ទៀតអាចជា Luka Modric។

សម្រាប់ Bayern Munich​ វិញ លោក Tuchel  ត្រូវតែដោះស្រាយជាមួយនឹងភាពស្រពិចស្រពិលជាច្រើន។  Bouna Sarr, Matthijs de Ligt, Sascha Boey, Dayot Upamecano និង Kingsley Coman នឹងអវត្តមានដោយគ្មានការសង្ស័យ ប៉ុន្តែ Konrad Laimer នឹងត្រលប់មកវិញក្នុងនាមជាជម្រើសដំបូង។

គ្រូបង្វឹករបស់ Bayern មានការប្តេជ្ញាចិត្តថា Serge Gnabry នឹងត្រលប់ពីរបួសជាមួយនឹងការរកគ្រាប់បាល់ ប៉ុន្តែគាត់អាចនឹងស្ថិតនៅកៅអីបម្រុងសិន។ ចំណែក Alphonso Davies (ដែលជាគោលដៅរបស់ Real Madrid) មានពាក្យចចាមអារ៉ាមថានឹងខកខានក្នុងនាមជាខ្សែរការពារស្លាបខាងឆ្វេងដែលមាន Noussair Mazraoui និង Raphael Guerreiro នឹងចូលមកជំនួស ហើយ Leroy Sane អានឹងធ្លាក់មកលេងការពារស្លាបខាងស្ដាំវិញ។ ដូចនេះ Kane អាចជាខ្សែរប្រយុទ្ធទោលខាងលើម្នាក់ឯងចំណែក Thomas Muller, Jamal Musiala, Kimmich នឹងលេងជាបម្រើប្រយុទ្ធខណៈដែល Aleksandar Pavlovic និង Leon Goretzka ជាខ្សែរបម្រើការពារ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT