Zidane ​៖ ​យើង​គួរ​តែ​មោទនភាព ចំពោះ​អ្វី​ដែល Real Madrid ​បាន​ធ្វើ​រដូវ​កាល​នេះ​

​លោក Zidane ​មិន​ពិបាក​ចិត្ត​ឬ​បន្ទោស​កូន​ក្រុម​ឡើយ បើ​ទោះ​ជា​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester  City ​ក្នុង​លទ្ធផល ៤-២ ​គិត​តាំង​ពីរ​ជើង​នៅ UEFA Champions League ​ក៏​ដោយ។

អ្នក​ចាត់ការ​ដែល​ទើប​ដឹក​នាំ​ក្រុម​ចាញ់​លើក​ដំបូង​វគ្គ​ចាញ់​ធ្លាក់​នៅ UEFA Champions League ​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ពេល​យើង​ចាញ់ អ្នក​មិន​អាច​សប្បាយ​ចិត្ត​បាន​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ។ ​យើង​អបអរ​គូ​ប្រកួត​របស់ ព្រោះ​ពួកគេ​ធ្វើ​បាន​ល្អ​។ ​យើង​បាន​ចាញ់​ទាំង​ពីរ​ប្រកួត ប៉ុន្តែ​រឿង​សំខាន់​គឺ​ខ្ញុំ​មោទនភាព​ចំពោះ​ក្រុម​របស់​ខ្ញុំ”។

​ក្រុម Real Madrid ​រដូវ​កាល​នេះ ​ត្បិត​តែ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​មែន ប៉ុន្តែ​ពួកគេ​ក៏​អាច​យក​ពាន​រង្វាន់​ក្នុង​ស្រុក La Liga ​ជូន​អ្នក​គាំទ្រ​បាន​ផង​ដែរ។ ​ការ​បាន​ពាន​ក្នុង​ស្រុក​នេះ គឺ​ល្មម​សម្រាប់​ឱ្យ​អ្នក​គាំទ្រ​អធិរាជ​ស​ពេញ​ចិត្ត ​និង​បន្ដ​គាំទ្រ​លោក Zidane ​ដឹក​នាំ​ក្រុម​ទៀត​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT